កោះកុង៖ នៅវេលាម៉ោង១២:១០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង លោក វរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកគិរីសាគ និងស្នាក់ការសន្តិសុខតារាសាគរ ចុះបង្ក្រាបបទល្មើសជួញដូរនិងរក្សាទុកដោយខុសច្បាប់គ្រឿងញៀននៅចំណុចជិតក្រុមហ៊ុនឡុងបេ (អគារកម្មករបោះបង់ចោល) ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តន៍តាមនីតិវីធី៕