You are currently viewing វរសេនីយ៍ឯក អោម សុភារ៉ា ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

វរសេនីយ៍ឯក អោម សុភារ៉ា ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

កណ្តាល៖ ដោយបានការណែនាំចង្អុលបង្ហាញពី លោក មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ លោកស្រី វរសេនីយ៍ឯក អោម សុភារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេរ៖

១.លោក អនុសេនីយ៍ទោ ជួរ វិចិត្រ ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល គ្រួសារឆ្លងទន្លេរ ទទួលបានថវិកា ចំនួន ១,៨៧៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល។

២.លោក អនុសេនីយ៍ត្រី រី សារ៉ាវេត  ជំនួយការ កងរអន្តរាគមន៍ គ្រួសារឆ្លងទន្លេ ទទួលបានថវិកា ចំនួន ៩៨៥.០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិថ្មី ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង។