ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកង រាជអាវុធហត្ថ(កំបូល) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន ដឹកនាំសិក្ខាកាមវគ្គវិក្រឹតការបញ្ជាការសេនាធិការកងរាជអាវុធហត្ថ និងវគ្គវិក្រឹតកងអនុសេនាធំ វរសេនាតូច មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ក្រុង ស្រុក មានការចូលរួមអមដំណើរដោយប្រធានមន្ទីរ នាយក្រុមយោធាចារ្យ គ្រូគ្រប់គ្រងសរុបចំនួន១១៩នាក់ ទៅធ្វើទស្សនកិច្ចសិក្សានៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសាលាជាតិគយ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោក វ៉ូ វណ្ណា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងលោក ថោង សុខាំភូ នាយកសាលាជាតិគយ រួមទាំងមន្ត្រីគយជំនាញមួយចំនួនទៀត ។