ព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញចូលរួមជួបជុំមិត្តភាព និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដល់ លេខាបក្សខេត្តតៃនិញ រណសិរ្យបក្សខេត្តតៃនិញ គណៈកម្មការបក្សខេត្តតៃនិញ នគរបាលខេត្តតៃនិញ បញ្ជាការដ្ឋានយោធាខេត្តតៃនិញ និងបញ្ជាការដ្ឋានកងព័ទការពារព្រំដែនខេត្តតៃនិញ៕