ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញដឹកនាំប្រតិភូអញ្ជើញទៅប្រទេសវៀតណាម ដើម្បីចូលរួមជាអធិបតីក្នុងការប្រកួតបាល់ទះមិត្តភាពរវាងអគ្គស្នងការនគរបាលជាតិ ជាមួយក្រសួងនគរបាលវៀតណាម និងការប្រកួតបាល់ទាត់មិត្តភាពរវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយក្រសួងនគរបាលវៀតណាម។