កំពង់ចាម៖ រសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្តិភាព ក្នុងពិធីបើកការរដ្ឋានពង្រីកនិងលើកកម្ពស់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃដល់គល់ស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម មានប្រវែង៤៥,៥៩គីឡូម៉ែត្រ។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន -អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខផងដែរ។