នៅទីក្រុងហាណូយ ប្រទេសវៀតណាម ល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូអញ្ជើញទស្សនាការប្រកួតបាល់ទះមិត្តភាពរវាងអគ្គស្នងការនគរបាលជាតិ ជាមួយក្រសួងនគរបាលវៀតណាម និងការប្រកួតបាល់ទាត់មិត្តភាពរវាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយក្រសួងនគរបាលវៀតណាម។