You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារប្រចាំខែមករា

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារប្រចាំខែមករា

រតនគិរី៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៣  ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរី ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយ-នាយរងការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៩ ផងដែរ ។