កណ្តាល៖ រសៀលថ្ងៃ ទី០៩ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំជួរបញ្ជាការ នាយសេនាធិការ ប្រធានមន្ទីរ និងនាយ ការិយាល័យបុគ្គលិក ដើម្បីចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារ កងរាជអាវុធហត្ថ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព នៅសាលប្រជុំទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល៕