កណ្តាល៖ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ទូច អ៊ីណាន និងលោកស្រី វរសេនីយ៍ឯក អោម សុភារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនលោក អនុសេនីយ៍ទោ ហុក វិសេស ជំនួយការ មន្ទីរស្រាវជ្រាវ និងបង្រា្កបបទល្មើស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិអន្លង់តាសេកក្រោម ឃុំស្រែអំបិល ស្រុកស្អាង។ ក្នុងឱកាសនោះដែរ នាយអាវុធហត្ថ និងក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរសុខទុក្ខលោក អនុសេនីយ៍ទោ ហុក វិសេស
- Post author:Sery Vutha
- Post published:January 11, 2023
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ
You Might Also Like

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ឡាំ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខគ្រួសារសមាជិកដែលមានប្រពន្ធទើបសម្រាលកូន!

វរសេនីយ៍ទោ លឹម វុទ្ធី ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ផ្លូវល្អទាន់ពេលរដូវធ្វើបុណ្យ ពលរដ្ឋញញឹមពេញចិត្តគ្រប់គ្នា

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ម៉ុក សារ៉ាន់
