សៀមរាបៈ រដ្ឋបាលព្រៃឈើខណ្ឌសៀមរាប និងផ្នែកបន្ទាយស្រី សង្កាត់កន្ទួតខ្នារក្រៅ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់រថយន្តស៊ីទែន មួយគ្រឿងដែលផ្ទុកឈើ គ្រញូងជិត១០តោន រួមនឹងមនុស្សចំនួន០៥នាក់ ក្នុងនោះមាន រថយន្តម៉ាក ដឺមិច១គ្រឿងទៀត សម្រាប់ជិះរត់ការ ។
ហេតុការណ៍ ធ្វើនៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១៦ នៅបណ្ដោយផ្លូវ លេខ៦៧ ត្រង់ចំណុច មុខសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅ ស្ថិតនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
មន្ត្រីរដ្ឋបាលព្រៃឈើ នៅមិនទាន់ បញ្ជាក់លំអិត នៅឡើយ ជំុវិញ ករណីនេះ។ ចំណែកមនុស្ស ទាំង០៥នាក់នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងធ្វើការសាកសួរ។
ប្រភពពត៌មានពីភ្នាក់ងារ GRK News បានឲ្យដឹងថា រថយន្តដឹកឈើគ្រញូងខាងលើ ពាក់ស្លាកលេខភ្នំពេញ៣C៥៦១០ មកពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងនោះនៅ ស៊ីទែន មានបិទលោហ្គោ ហ្គាស់ក្រុមហ៊ុន LPG៕