ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនប្រតិបត្តិការនិងហ្វឹកហ្វឺន អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គវិក្រឹតការបញ្ជាការសេនាធិការកងរាជអាវុធហត្ថ និងវគ្គវិក្រឹតការថ្នាក់កងអនុសេនាធំ វរសេនាតូចមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ក្រុង ស្រុក ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ សេនាធិការរង ស្នងការ លោក វរសេនីយ៍ទោ វ៉ាំង សង់ម៉ារេស្កូ ប្រធានគម្រោងសហប្រតិបត្តិការបារាំងជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នងការរង លោកនាយកវិទ្យាស្ថាន មជ្ឍមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ នាយ នាយរងការិយាល័យ និងនាយអាវុធហត្ថជាច្រើនទៀតផងដែរ។