កណ្តាល៖ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដោយបានការណែនាំចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល លោក វរសេនីយ៍ឯក ម៉ម សារឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកាចំនួន ១,៤៨៥,០០០ និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនលោក អនុសេនីយ៍ឯក មាស សុផា ជំនួយការ មន្ទីរសម្ភារបចេ្ចកទេស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ នាយអាវុធហត្ថ និងក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។