ត្បូងឃ្មុំ៖ រសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក ឧត្តមសេបីយត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំការងារជាមួយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងអមដោយព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធានលេខា ចុះត្រួតពិនិត្យការងារជំនាញនគរបាលយុតិ្តធម៌នៃកងរាជអាវុធហត្ថ និង ការអនុវត្តច្បាប់ទៅលើបញ្ជីបណ្តឹង និងបញ្ជីឃាត់ខ្លួន ឆ្លៀតឱកាសនោះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការខេត្ត ក៏បានអញ្ញើញឯកឧត្តម ព្រះរាជអាជ្ញាចុះត្រួតពិនិត្យបន្ទប់ឃុំឃាំងបណ្តោះអាសន្នដែរកំពុងសាងសង់ដើម្បីទទួលបានការកំណត់តាមបទដ្ធានសំណូមពរ។