នៅថ្ងៃ១១ ខែមករា ឆ្នាំ២០២២ ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសជលផលនៅបឹងទន្លេ សាបប្រចាំការនៅកន្លែងអភិរក្សជ្រោយស្តី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ដៀប បូរ៉ា តំណាងរដ្ឋបាលជលផល លោក ឧ.ទោ សាន ប៊ុនធឿន តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក វរសេនីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគបាលជាតិ សហការចូលរួមពីលោកនាយផ្នែក លោកនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង យោធានិងកងរាជអាវុធស្រុក ចុះប្រតិបត្តិការបង្ក្រាបបទ ល្មើសនេសាទ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ បានរុះរើនិងបំផ្លាញចោលរបាំងសាច់អួនលើសប្រវែង និងខុសក្រឡានៅនឹងកន្លែងចំនួន ១០ខ្សែរ ទទួលលទ្ធផលរបាំងសាច់អួន ប្រវែង ១២០០ម៉ែត្រ, បចំនួន ០៤គ្រឿង, លូចំនួន ០៥គ្រឿង, បង្គោលចម្រឹងចំនួន ១០៥ដើម, លែងត្រីចម្រុះ ចំនួន៥០គីឡូក្រាម និងបានអប់រំណែនាំប្រជានេសាទឱ្យប្រើឧបករណ៍នេសាទរបាំងសាច់អួនត្រូវក្រឡា និងប្រវែងកំណត់ ចំនួន ១០គ្រួសារ។