កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនការពារគីមីសាស្រ្ត(លង្វែក) លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញឯកទេសការពារគីមីសាស្រ្តជំនាន់ទី១១ និងសម្ពោធអគារសិក្សាមួយខ្នងដែលមានទំហំ១៣x៣២ ស្មើនឹង៤១៦មែត្រការ៉េ ដែលសាងសង់អំពីថ្មឥដ្ឋ ដំបូលប្រកស័ង្កសីក្រាលការ៉ូ ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ មេបញ្ជាការរង លោកអភិបាលខេត្ត លោកនាយកសាលា ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងលោក លោកស្រីដែលមានការពាក់ព័ន្ធផងដែរ។