ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានដឹកនាំក្រុមការងារអញ្ជើញនាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៧,៧៥៤,០០០រៀល (ម្ភៃប្រាំពីរលាន ប្រាំពីររយហាសិប បួនពាន់រៀល) ប្រគល់ជូនដល់ក្រុមគ្រួសារនៃសព លោក វរសេនីយ៍ត្រី កែវ រតនា អនុប្រធានមន្ទីរទំនាក់ទំនងកិច្ចសាធារណៈ។