You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១៣ និង៤៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានស្រុករលាប្អៀរ  និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ ចាន់ ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៩៣ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ចេញដោយ លោក ភី ដារ៉ូ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្នជនត្រូវចោទ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។