You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ វេលាម៉ោង ០៨:៣០ នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំងបានសហការបង្ក្រាបបទល្មើសនេសាទនៅចំណុចស្វាយបាក់ ព្រែកស្ដីដង្គង បាក់អង្រត់ (តំបន់អភិរក្សជលផលបឹងប្រា) ស្ថិតនៅក្នុងភូមិក្បាលកន្លង់ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន០២កន្លែង ប្រវែង១០០ម៉ែត្រ, លូសាច់អួនចំនួន០៥មាត់, សម្រាស់ ចំនួន០៦កន្លែងស្មើនឹង ៩០ម៉ែត្រការ៉េ, មែកសម្រាស់ចំនួន៣០០មែក, បង្គោលចំនួន៧០ដើម,  ចាក់លែងកូនត្រីចូលទន្លេវិញចំនួន ១០ គីឡូ សម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។