You are currently viewing អាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

អាវុធហត្ថខេត្តក្រចេះ សហការបង្ក្រាបបទល្មើសព្រៃឈើ

ក្រចេះ៖ នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ កម្លាំមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំដោយលោក អនុសេនីយ៍ត្រី មាស ដារិន ជំនួយការស្រុក សហការជាមួយមន្រ្តីបរិស្ថានដែនជំរកព្រៃឡង់ និងមន្រ្តីនគរបាល បានចុះល្បាតស្រាវជ្រាវ បង្រ្កាបបទល្មើសធនធានធម្មជាតិ ប្រទះឃើញឈើសន្និធិ ១កន្លែងនៅចំណុចជប់ ស្ថិតក្នុងភូមិកំពង់ចាម ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានរកឃើញ ឈើអារគ្រឿងនិងក្តារ ប្រភេទលេខ២ (ឈើទាល,ប្តៀក,ខ្លុង) សរុបចំនួន ២៣៦ សន្លឹក ស្មើនឹង ៨,៦៤២ ម៉ែត្រត្រីគុណ ក្នុងនោះមានឈើគ្រឿង (ប្តៀក,ខ្លុង,ឈើទាល) ចំនួន ១២៨សន្លឹក ស្មើនឹង ៦,៩២២ ម៉ែត្រត្រីគុណ និងឈើក្តារ (ប្តៀក) ចំនួន ១០៨សន្លឹក ស្មើនឹង ១,៧២០ ម៉ែត្រត្រីគុណ។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅ ស្នាក់ការដែនជំរកសត្វព្រៃ-ព្រៃឡង់គម្ពោតគយ ។