នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ល្ងាចថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញប្រតិភូអនុព័ន្ធយោធាចិន, ប្រតិភូយោធាវៀតណាម និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ពិសារអាហារស្នាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រជាជនចិន និងវៀតណាម ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។