You are currently viewing វរសេនីយ៍ទោ ជា សុវណ្ណារតន៍ ត្រួតពិនិត្យកម្លាំងដើម្បីប្រុងប្រៀបត្រៀមអន្តរាគមន៍ និងចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ទឹកភ្លៀង

វរសេនីយ៍ទោ ជា សុវណ្ណារតន៍ ត្រួតពិនិត្យកម្លាំងដើម្បីប្រុងប្រៀបត្រៀមអន្តរាគមន៍ និងចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ទឹកភ្លៀង

បាត់ដំបង៖ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ជា សុវណ្ណារតន៍ នាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំប្រជុំជួរត្រួតពិនិត្យកម្លាំងទីបញ្ជាការដ្ឋាន និងកម្លាំងតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៤ ដើម្បីប្រុងប្រៀបត្រៀមអន្តរាគមន៍ និងចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងដោយយថាហេតុ។