You are currently viewing វរសេនីយ៍ឯក កង សារ៉េត ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស ប្រចាំឆ្នាំ២០២២

វរសេនីយ៍ឯក កង សារ៉េត ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស ប្រចាំឆ្នាំ២០២២

រតនគិរី៖ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយទាហាន ចំណុះមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង៩ ផងដែរ ។