You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

ព្រះសីហនុៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ២០១៦ និងផ្សព្វផ្សាយសារជូនពររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ ការិយាល័យ មេបញ្ជាការស្រុក ក្រុង និងស្នាក់ការ ចំណុះបញ្ជាការដ្ឋានខេត្តព្រះសីហនុ។

បន្ទាប់មកលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានមានមតិសំណេះសំណាលដោយលើកយកសារសំខាន់ៗ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរ ចំពោះ នាយទាហាន នាយទាហានរង និង និវត្តន៍ជន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ដែលបានខិតខំអស់ពីកាយចិត្តដើម្បីបំរើប្រជាជន ជាតិមាតុភូមិកន្លងមក។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី បានចែកជូននូវសម្ភារៈមួយចំនួនដល់គ្រួសារ នាយ នាយរង កងរាជអាវុធហត្ថ ដែលជួបការលំបាកចំនួន២៥គ្រួសាររួមមានៈ
០១. ថវិកា ចំនួន១០ម៉ឺនរៀល
០២. អង្ករ ចំនួន២០គីឡូក្រាម
០៣. មី ចំនួន០១កេះ
០៤. ឃីត ចំនួន០១កញ្ចប់ (ម៉ុង១,ភួយ១,សារ៉ុង១,ក្រម៉ា១,ស្បែកជើងផ្ទាត់១គូរ)
០៥. ទឹកសុទ្ធ ចំនួន០១កេះ
០៦. ទឹកត្រី ចំនួន០២ដប
០៧.ទឹកស៊ីអ៊ីវ ចំនួន០២ដប
០៨. ទឹកដោះគោ ចំនួន០២កំប៉ុង។
%e1%9e%9a%e1%9f%a1%e1%9f%8b

%e1%9e%9a%e1%9f%a2

%e1%9e%9a%e1%9f%a3

%e1%9e%9a%e1%9f%a4

%e1%9e%9a%e1%9f%a5

%e1%9e%9a%e1%9f%a6

%e1%9e%9a%e1%9f%a7

%e1%9e%9a%e1%9f%a8

%e1%9e%9a%e1%9f%a9
(អត្ថបទៈ ម៉ាន់ ដាវីត)