បាត់ដំបង៖ អនុវត្ដន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅវេលាម៉ោង ២២:០០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ នៅភូមិវត្ដគរ សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីលួច និងករណីគ្រឿងញៀន ព្រមទាំងបានចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។