បាត់ដំបង៖ នៅវេលាម៉ោង០៥:៤៥នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិ ភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល ដឹកនាំដោយលោក វរសេនីយ៍ត្រី នឹម ពិសិដ្ឋ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក បានល្បាតប្រទះឃើញរថយន្ត ដែលដឹកសន្និធិឈើខុសច្បាប់ ចំនួន ០១គ្រឿង ម៉ាកសាំងយ៉ុង (គ្មានស្លាកលេខ) នៅក្នុងដីទំនេរមិនមានម្ចាស់ ពេលកម្លាំងត្រួតពិនិត្យឃើញក្នុងរថយន្តមានផ្ទុកឈើជ្រុង និងបានបញ្ជូនរថយន្តនោះមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើធ្វើការត្រួតពិនិត្យ និងវាស់វែង ឃើញមានប្រភេទឈើធ្នង់ចំនួន ៨៨ដើម ស្មើនឹង១.៨៧២ម៉ែត្រត្រីគុណ។