កោះកុង៖ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែងជូននាយទាហាននៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង សមាសភាពចូលរួមមានមេបញ្ជាការរង ប្រធានមន្ទីរទាំង៧ នាយ នាយរងការិយាល័យចំណុះមន្ទីរ មេបញ្ជាការក្រុង ស្រុក ស្នាក់ការ និងនាយទាហាន នាយទាហានរងដែលមានការពាក់ព័ន្ធ។