You are currently viewing វរសេនីយ៍ទោ យា គឹមយន ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

វរសេនីយ៍ទោ យា គឹមយន ចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

កងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសេនីយ៍ទោ យា គឹមយន មេបញ្ជាការ កងអន្តរាគមន៍ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានដឹកនាំនាយទាហានក្រោមឱវាទ នាំយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖

អង្ករ២បេ ស្មើនឹង៤៥ គីឡូក្រាម ទឹកដោះគោឆៅ០២យួរ ត្រីខ០៣យួរ ទឹកបរិសុទ្ធ១កេស ថវិការមួយចំនួន ប្រគល់ជូន គ្រួសារលោក អនុសេនីយ៍ទោ ណុប សំណាង មេបញ្ជាការរង កងអនុសេនាធំត្រួតពិនិត្យសន្តិសុខ និងការពារឥស្សរជន ដែលទើបនឹងសម្រាលកូនស្ថិតនៅភូមិ អណ្តូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។