ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាស្ដីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ២០២៣ (ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣), ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង(ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣), ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) និងត្រួតពិនិត្យការងារត្រៀមចល័តកម្លាំង និងគ្រឿងចក្រ ដើម្បីទៅចូលរួមហ្វឹកហាត់សមបញ្ចូលគ្នា និងចូលរួមក្នុងពិធីបង្ហាញកម្លាំងក្នុងកម្មវិធីត្រួតពិនិត្យរបស់ CAMSOCនៅពហុកីឡដ្ឋានជាតិមរតកតេជោ ព្រមទាំងត្រួតពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងទិសដៅការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៣ ដោយមានភ្ជាប់តាមប្រព័ន្ធ Video conference ទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត។