កំពត៖ នៅវេលាម៉ោង ១៥:៤៥នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៣ ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក ខេត្តកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសនូវសារធាតុញៀន ស្ថិតក្នុងភូមិខ្នាច់រមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញចាត់ការតាមនីតិវិធី។