You are currently viewing វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ

វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ

កណ្តាល៖​ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយបានការណែនាំចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកាចំនួន ២,៨០០,០០០ និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនលោក អនុសេនីយ៍ទោ ខឿន វ៉ាន់ដេត ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ មានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិពង ឃុំសំបួរមាស ស្រុកមុខកំពូល។ ក្នុងឱកាសនោះដែរ នាយអាវុធហត្ថ និងក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។