You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម

រតនគិរី៖ នៅថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត ដើម្បីទៅចូលជួបសំដែងការគួរសម សួរសុខទុក្ខ ជូនពរនិងជូនកាដូវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម និងឈានចូលមកដល់នាពេលខាងមុខមានចំនួន ៣អង្គភាព ១. ស្នងការនគរបាលខេត្ត ២. បញ្ជាការដ្ឋានយោធាខេត្ត ៣. បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ដែលអង្គភាពទាំងនេះស្ថិតនៅចំណុះខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។