You are currently viewing មហាចេតិយ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ សង់រួចរាល់បានប្រមាណជាង ៧០%

មហាចេតិយ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ សង់រួចរាល់បានប្រមាណជាង ៧០%

មហាចេតិយដែលបានបញ្ចុះបឋមសិលាបើការដ្ឋានសាងសង់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មអ៊ិច១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង៤៩ ដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាម កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ គិតមកត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះគឺសាងសង់រួចរាល់បានប្រមាណជាង ៧០% ហើយ។