You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម

ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទអញ្ជើញសំណេះសំណាល និងជូនពរ លោកវរសេនីយ៍ឯក ត្រឹង គ្វឹកខាញ់ មេបញ្ជាការ នៃបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តអានយ៉ាង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសដែលប្រជាជនវៀតណាមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិវៀតណាម នៅបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តអានយ៉ាង ទីក្រុងចូវដុក ខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅរសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ មេបញ្ជាការ បានអញ្ជើញជូនពរលោកវរសេនីយ៍ឯក ង្វៀង វ៉ាំងលេវ មេបញ្ជាការយោធាខេត្តអានយ៉ាង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានយោធា ខេត្តអានយ៉ាង ក្នុងឱកាសដែលប្រជាជនវៀតណាមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិវៀតណាម នៅបញ្ជាការដ្ឋានយោធា ខេត្តអានយ៉ាង ទីក្រុងឡុងសៀង ខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ។