You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំមន្ត្រីអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ មើលហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការសាងសង់ ហាចេតិយ

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំមន្ត្រីអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ មើលហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការសាងសង់ ហាចេតិយ

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ មើលហេដ្ឋារចនាសម្ព័ន្ធ និងដំណើរការសាងសង់ ហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ទាំង៤៩ ដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាម នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦។