ព្រៃវែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នំា២០២៣ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកការដ្ឋាន សាងសង់អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តថ្មី ថ្ងៃទី២៥ ខែមករា ឆ្នំា២០២៣ ស្ថិតនៅភូមិបារាយរណ៍កើត សង្កាត់បារាយរណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង សមាសភាពអញ្ជើញចូលរួម លោកមេបញ្ជាការរង ប្រធានមន្ទីរទំាង៧ នាយការិយាល័យចំណុះ មេបញ្ជាការមូលដ្ឋាន ក្រុងស្រុកទំាង១៣ ប្រធានស្នាក់ការសន្តិសុខ ។