You are currently viewing តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ប៉ៃលិន៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធិ អញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកនៅថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១,៤៧០,០០០ រៀល (មួយលានសែសិបប្រាំពីរមឺនរៀល) ប្រគល់ជូនលោក អនុសេនីយ៍ឯក ណយ ឈុនលៀង នាយការិយាល័យផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កាលពីល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ហើយបច្ចុប្បន្នកំពុងសម្រាលព្យាបាលនៅផ្ទះ ស្ថិតនៅភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។