រតនគិរី៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំប្រជុំផ្សព្វផ្សាយសកម្មភាពការងារឆ្នាំ២០២៣ សូរចនាករ រចនាសម្ព័ន្ធការងារ ពង្រឹងសាមគ្គីភាព ការអនុវត្តតួនាទីភារកិច្ច វឌ្ឍនភាពការងារ គោរពវិន័យ បទបញ្ជាឯកឧត្តម មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ចាន់ សារិន មេបញ្ជាការរងទទួលបន្ទុកការងារស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តរតនគិរី ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ នាយនាយរងការិយាល័យ នាយទាហាន នាយទាហានរងចំណុះមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង៩ ផងដែរ ។