You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្លន់ នៅខេត្តកែប

កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្លន់ នៅខេត្តកែប

កំពតៈ នៅវេលាម៉ោង១៤ និង៤៧នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កម្លាំងកងរាជអាវុធហត្ថខេត្តកំពត សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកែប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីប្លន់ កាលពីវេលាម៉ោង ១៨ និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ ថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

នេះបើយោងទៅតាមប្រភពពត៌មានពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានថ្លែងប្រាប់ភ្នាក់ងារ GRK News អោយដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅបានដោយមានការសហការរវាងកម្លាំងកងរាជអាវុធហត្ថខេត្តកែប ដែលបានផ្តល់តម្រុយមកកាន់ កងរាជអាវុធហត្ថខេត្តកំពត ថាមានជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពប្លន់ប្រាក់ ពីបងប្អូនប្រជាពលរដ្ឋនៅខេត្តកែប ហើយបានរត់គេចខ្លួនមកខេត្តកំពត។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. អឿន សីហា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត
០២. ត្រេន ពៅ ហៅ ក្របី អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀងថា កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធជាមួយករណីប្លន់នោះផងដែរ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
%e1%9e%bb%e1%9f%a1

%e1%9e%bb%e1%9f%a2
(អត្ថបទ ម៉ាន់ ដាវីត)