ជនសង្ស័យក្លែងឯកសណ្ឋាន អ.ហ ម្នាក់ត្រូវបានឃាត់ខ្លួន!
ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១៨ និង ០០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ កម្លាំង អាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានហៅ ឈ្មោះ សរ លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម សួរនាំពាក់ព័ន្ទបទក្លែងឯកសណ្ឋានអាវុធហត្ថ ក្លែងឯកសារ សាធារណៈ ដោយចាប់យកវត្ថុតាងរួមមាន:
១-សំបុត្របញ្ជាក់កំណើត ចំនួន ០១ច្បាប់
២-អាវអាវុធហត្ថត្រេអ៊ីដៃវែង ចំនួន ០១
៣-ខោអាវុធហត្ថប្រយុទ្ធ ចំនួន ០១ កំប្លេ
៤-ខោអាវុធហត្ថត្រេអ៊ី ចំនួន ០១
៥-អាវយឺត អ.ហ ដៃវែង ចំនួន ០២
៦-ស្បែកជើងកវែង ចំនួន ០១គូរ
៧-ស្បែកជើងប៊ូ ចំនួន ០១គូរ
៨-ខ្សែក្រវ៉ាត់ អ.ហ ចំនួន ០១
៩-ម៉ាស អ.ហ ចំនួន ០១
១០-ត្រាឈ្មោះ សរ លីហ៊ាង ចំនួន ០១
១១-ទូរសព្ទម៉ាក oppo ចំនួន ០២គ្រឿង
១២-កាបូបដៃពណ៌ខ្មៅ ចំនួន ០១
១៣-ស៊ីមទូរស័ព្ទចំនួន ០២ (០៨៨ ៧៧ ៦៦ ៦៩៥,០៩៦២៨១៧៧៨៥)
១៤-កិច្ចសន្យាស្ដីពីការវិនិយោគស្ដារជួល និងអភិវឌ្ឍន៍ចំការកៅស៊ូ ឡាបានសៀក ចំនួន ០១ ច្បាប់។
បច្ចុប្បន្នជំនាញបានធ្វើការឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី។