កំពង់ឆ្នាំង៖ វេលាម៉ោង០៧:៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចជ្រោយស្លែង ស្ថិតក្នុងភូមិសាស្រ្តភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួន ០២កន្លែងប្រវែង២៥០ម៉ែត្រ, លូសាច់អួនចំនួន ០៤មាត់, បង្គោល សរុប ១៥០ដើម, លែងត្រីចម្រុះ ២០ គីឡូក្រាម វត្ថុតាងបានបំផ្លាញចោលនឹងកន្លែង ។