You are currently viewing ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ

កែប៖ រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣  នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ និងបំពាក់ឋានន្តរសក្តិ ប្រគល់បណ្ណ័សរសើ លិខិតសរសើ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តកែប ក្រោមធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប​​ សមាសភាពចូលរួមមេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត នាយ នាយទាហានរងដែលមានការពាក់ព័ន្ធ។