You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

កំពង់ចាមៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ២០១៦ និងផ្សព្វផ្សាយសារជូនពររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុមន្ទីរ ការិយាល័យ មេបញ្ជាការស្រុក ក្រុង និងស្នាក់ការ ចំណុះបញ្ជាការដ្ឋានខេត្តកំពង់ចាម។

លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានមានមតិសំណេះសំណាលនូវការសួរសុខទុក្ខ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរ ចំពោះ នាយទាហាន នាយទាហានរង និង និវត្តន៍ជន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ដែលបានខិតខំអស់ពីកាយចិត្តដើម្បីបំរើប្រជាជន ជាតិមាតុភូមិកន្លងមក។

ក្នុងឱកាសនោៈដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានចែកជូន នូវអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រិត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន តាមរយៈ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរង កងទ័ពជើងគោក ដល់នាយ នាយរងកងរាជអាវុធហត្ថផងដែ។
%e1%9e%b7%e1%9f%a1

%e1%9e%b7%e1%9f%a2

%e1%9e%b7%e1%9f%a3

%e1%9e%b7%e1%9f%a4

%e1%9e%b7%e1%9f%a5