តាកែវ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ដោយមានសមាសភាពចូលរួម លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ និងនាយការិយាល័យដែលពាក់ព័ន្ធ។