កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមឈរផែនដើម្បីចូលរួមប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងថ្មី ស្ថិតនៅភូមិបារាយរណ៍កើត សង្កាត់បារាយរណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។