កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៩ និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុច ម៉ៅពុល ស្ថិតក្នុងភូមិកណ្តាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អ៊ួន ប្រវែង១២០០ ម៉ែត្រ
០២. បង្គោលចំរុះ ចំនួន៤៥០ដើម
០៣. លូសាច់អ៊ួន ចំនួន២៨មាត់លូ
០៤. លែងកូនត្រីចំរុះ ចំនួន១០០គីឡូក្រាម។
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។