You are currently viewing ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅ

ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅ

ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអញ្ជើញជាធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៣ ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានបំពាក់ឋានន្តរសក្តិជូននាយទាហាននៃកងរាជអាវុធហត្ថខេត្ត ២រូប ថ្នាក់វរសេនីយ៍ឯក ១រូប និងថ្នាក់វរសេនីយ៍ត្រី ១រូប។ ពិធីនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក។