You are currently viewing ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ

ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ

រតនគិរី៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថខេត្តរតនគិរី ប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ប្រធានស្នាក់ការទាំង៦ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តរតនគិរីដែលមានការពាក់ព័ន្ធ។