បាត់ដំបងៈ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្ត្រីជំនាញរដ្ឋបាល ជលផលខេត្តបាត់ដំបង បានធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចំនួន០២លើក ស្ថិតនៅចំណុច ម៉ៅពុល ស្ថិតចំណុចភូមិព្រៃចាស់ ឃុំព្រៃចាស់ ឃុំកោះជីវាំង និងស្រុកសង្កែ ខេត្តបាត់ដំបង សរុបចំនួន១២គោលដៅ ស្មើ១៤ខ្សែ។
បើតាមការអោយដឹងពីប្រភពពត៌មាន GRK News ប្រចាំខេត្តបាត់ដំបង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. សាច់មងចំនួន ៣៥០០ម៉ែត្រ
០២. បង្គោលចំនួន ២០០០ដើម
០៣. ឡុកចំនួន ១៥គ្រឿង
០៤. ត្រីចំរុះចំនួន ១៨០គីឡូក្រាម។
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។