You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ប្រជុំបើកប្រាក់បៀវត្សរ៍ ចំណាយផ្សេងៗប្រចាំខែមករា ឆ្នាំ២០២៣

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ប្រជុំបើកប្រាក់បៀវត្សរ៍ ចំណាយផ្សេងៗប្រចាំខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ នៅការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត និងបើកប្រាក់បៀវត្សរ៍ ចំណាយផ្សេងៗប្រចាំខែមករា ឆ្នាំ២០២៣ ដល់ជំនាញហិរញ្ញវត្ថុ តាមបណ្តាអង្គភាពរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ,មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ និង បណ្តាកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។

មុនពេលបើកប្រាក់បៀវត្សរ៍ នាយ នាយរងអាវុធហត្ថជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត បានយកសំណាកធ្វើតេស្តរហ័ស (Rapide test) រកមេរោគកូវីដ-១៩ ផងដែរ ។